កុង
អត្ថន័យ (7)
-
1
កិរិយាសព្ទ
បំបាត់ប្រវ័ញ្ច។
-
2
គុណនាម
ដែលវៀច, ដែលកោង
ឧទាហរណ៍ ផ្លូវកុង។
-
3
នាម
ឪពុករបស់មាតាឬបិតា ( ជីតា )។
-
4
នាម
រង្វាស់ផ្ទៃក្រឡាដីប្រមាណ១៦,២ហិកតាឬ៤០អាបួនជ្រុង
ឧទាហរណ៍ ឪឡឹកចំនួន៥កុង។
-
5
នាម
ក្រង់ឬជង្រុកសម្រាប់ដាក់ស្រូវ។
-
6
នាម
គណនីធនាគារ, ការរៀបចំបែបបទជាមួយធនាគារដើម្បីអនុញ្ញាតឱ្យយើងអាចដាក់ឬដកប្រាក់
ឧទាហរណ៍ ខ្ញុំបានទៅបើកកុងធនាគារមួយ។
-
7
កិ., គុ.កិ.
( ព . សា .) មិនត្រូវគ្នាមិនស៊ីសង្វាក់គ្នាទាស់គ្នា
ឧទាហរណ៍ សុខនិងសៅតែងតែកុងគ្នាជានិច្ច។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)